សូមបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី សិស្សនិស្សិត កុំភ្លេចអញ្ជើញទៅទទួលយក សំបុត្រជិះរថយន្តដោយឥតគិតថ្លៃ GANZBERG ! (Video inside)

កុំភ្លេចអញ្ជើញទៅទទួលយក សំបុត្រជិះរថយន្តដោយឥតគិតថ្លៃ GANZBERG ! (Video inside)

(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ចាប់ផ្តើមចែកសំបុត្រជិះរថយន្តក្រុង១០០គ្រឿង ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី សិស្សនិស្សិត ដោយឥតគិតថ្លៃ ដើម្បីធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សម្រាប់ទីតាំងដែលក្រុមហ៊ុនស្រាបៀរ GANZBERG នឹងចែកជូនសំបុត្រជិះរថយន្តក្រុង១០០គ្រឿងរួមមាន៖

* សិស្សនិសិ្សត នៅសាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យធនធានមនុស្ស សាកលវិទ្យាល័យភូមិន្ទ និតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ធកិច្ច សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវីទ្យាល័យភូមិភ្នំពេញ សូមទំនាក់ទំនងទៅ ការិយាល័យរដ្ឋបាលរបស់ខ្លួន ដើម្បីទទួលសំបុត្រឡានក្រុង GANZBERG UBER BUS ដោយឥតគិតថ្លៃ។

* សម្រាប់សាកលវិទ្យាល័យ ឬស្ថាប័នសិក្សាដទៃទៀត សូមមកទទួលនៅទីតាំងដូចជា កោះពេជ្រ, ក្នុងស្ថានីយទូរទស្សន៍ CTN, ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍, ស្តាតចាស់។

* សំបុត្រត្រូវចែកជូននៅថ្ងៃទី០៨ ខែមេសា ចាប់ពីម៉ោង៨ព្រឹក រហូតអស់សំបុត្រ។

សូមជម្រាបថា ដើម្បីចូលរួម អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយពលរដ្ឋ នៅទូទាំងប្រទេសខាងមុខ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានបង្កើតកម្មវិធីពិសេសមួយ ពុំធ្លាប់មានកន្លងមក ដោយក្រុមហ៊ុនបានរៀបចំរថយន្តក្រុងចំនួន១០០គ្រឿង ហៅថា GANZBERG UBER BUS ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅជួបជុំញ្ញាតិមិត្តបងប្អូន និងក្រុមគ្រួសារនៅស្រុកកំណើតចំនួន១៥ខេត្តដោយឆ្លងកាត់ ៨ផ្លូវជាតិ ហើយចេញដំណើរនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០១៧ នៅកោះពេជ្រម៉ោង៧ ព្រឹក។ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃនេះ សូមប្រជាពលរដ្ឋ និងសិស្សនិស្សិតទាំងអស់ ភ្ជាប់មកជាមួយនៅអត្តសញ្ញាណ្ណប័ណ្ណ ឬប័ណ្ណសំគាល់ខ្លួន (ច្បាប់ដើម) ហើយសំបុត្រនេះមិនអាចទិញលក់ ឬបង្វែរឲ្យអ្នកផ្សេងបានទេ បើខ្វះអត្តសញ្ញាណ្ណប័ណ្ណ ឬខុសលេខ ឬកោសលុបនោះមិនអនុញ្ញាតឡើងរថយន្តឡើយ។

សំបុត្រនេះ អាចប្ដូរបានស្រាបៀរហ្គេនស៍បឺគ ឬទឹកផ្លែឈើហ្វ្រេសស៊ី ១កំប៉ុង នៅឯភូមិស្រុករបស់អ្នកដំណើរ ចំពោះសិស្សនិស្សិតអាចដែលមានអាយុក្រោម ១៨ឆ្នាំ អាចដូរយកទឹកផ្លែឈើហ្វ្រេសស៊ីបាន សម្រាប់អ្នកលក់ដែលប្ដូរឲ្យ និងប្ដូរបានស្រាបៀរហ្គេនស៍បឺគ ឬ ទឹកផ្លែឈើហ្វ្រេសស៊ី ២កំប៉ុងវិញពីក្រុមហ៊ុន។

ខេត្តក្រុងទាំង១៥ដែលរថយន្ត GANZBERG UBER BUS ធ្វើដំណើរទៅដល់មានដូចជា ខេត្ដស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ក្រុងព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មំ ខេត្តក្រចេះ និងខេត្ដព្រៃវែង៕

copyright 2017 TECH NEWS KHMER