តាមពាក្យចចាមអារ៉ាមភាគច្រើនចេញផ្សាយកន្លងមកថា Apple នឹងបញ្ចេញ iPhone ថ្មីដល់ទៅ ៣ ម៉ូដែលនៅឆ្នាំ ២០១៧ នេះ ហើយឥឡូវនេះអ្នកវិភាគ Ming Chi Kuo ដែលភាគច្រើនទាយត្រូវពី iPhone ជំនាន់ថ្មីបានអះអាងថា iPhone ទាំងបីម៉ូដែលនឹងមានបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ។
រួបគំរូ
លោក Kuo បាននិយាយថា ការសាកថ្មឥតប្រើខ្សែនេះអាចធ្វើឲ្យផ្នែកខាងក្នុងនៃទូរសព្ទឡើងកម្ដៅបាន ហេតុនេះគាត់រំពឹងថា iPhone ជំនាន់ថ្មីនឹងមានប្រើដុំ 3D Touch ថ្មីដែលមានបន្ថែមបន្ទះធ្យូងថ្មច្រើនជាងមុន ដើម្បីទប់ស្កាត់កុំឲ្យស្មាតហ្វូនមានដំណើរការខុសប្រក្រតីដោយសារការឡើងកម្ដៅ។
3D Touch ប្រភេទថ្មីនេះអាចនឹងថ្លៃជាងមុន ៥ ដុល្លារ សម្រាប់ការផលិត iPhone មួយគ្រឿងៗ។ ត្បិតថាឡើងថ្លៃតែបន្តិចមែន ប៉ុន្តែតាមរបាយការណ៍ម្សិលមិញឲ្យដឹងថា iPhone 8 ដែលជាម៉ូដែលពិសេសជាងគេក្នុងចំណោមម៉ូដែលទាំង ៣ នឹងអាចមានតម្លៃចាប់ពី ១ ០០០ ដុល្លារឡើងទៅឯណោះ៕