អ្នក​អាច​ធ្វើ​ការ Comment ជា​រូប​ភាព​មាន​ចលនា​លើ Facebook បាន​ហើយ

រូបភាពមានចលនា ដែលពាក្យ​បច្ចេក​ទេស​ហៅថា GIFs នោះ យើង​ឃើញ​ថា​មាន​ការប្រើប្រាស់​វា​ច្រើន​ផង​ដែរ ពិសេស​នៅ​ក្នុង Chat ដោយ​សារ​តែ​វាបង្ហាញពីអារម្មណ៍មួយបែបផ្សេងទៀត ខុសពីការ​ប្រើ​ប្រាស់ Sticker ជាច្រើនប្រភេទ។ ដើម្បីឲ្យ Facebook កាន់តែទំលំទូលាយ ហើយកាន់តែប្លែកនោះ ក្រុម​ការងារ Facebook ត្រៀមនឹងបើកសិទ្ធិថ្មីមួយផ្សេងទៀត ទៅដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ជុំវិញពិភពលោកទាំងអស់ អាចធ្វើការ Comment ជារូបភាពមានចលនាបាន​ផង​ដែរ​ក្នុងពេលឆាប់ៗខាងមុខនេះឯង។
បច្ចុប្បន្នការលេង Comment នៅលើ Status រូបភាព Event វីដេអូ គឺយើងអាច Comment ជាអក្សរ រូបភាព និង Sticker ប៉ុណ្ណោះ ហើយឆាប់ៗខាងមុខរូបភាពមានចលនា នឹងអាចបន្ថែមថ្មីមួយផ្សេងទៀត កាន់តែពិសេសតែម្ដង នេះដោយយោងតាមប្រភពពត៌មានរបស់ក្រុមការងារ Facebook ដោយ​បច្ចុប្បន្ន​មុខងារ​ថ្មីនេះបានកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ដសាកល្បងប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា មុខ​ងារ​នេះនឹងចេញឲ្យប្រើប្រាស់តែនៅលើអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះ នៅក្ដាដំបូង ដើម្បី​ស្ទាប​ស្ទង់​ស្រង់​មតិជុំវិញការ Comment ជារូបភាព GIFs នេះ បើទទួលបានលទ្ធផលល្អ Facebook នឹងបើក​ឲ្យ​មុខងារនេះ​ដំណើរការសម្រាប់អ្នកប្រើប្រាស់ទាំងអស់តែម្ដង។
ដូច្នេះយើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើមុខងារនេះនឹងអាចទទួលបានជោគជ័យដែលឬទេ? បើបាន​មែន យើងអាចរីករាយក្នុងការ Comment ជារូបភាពមានកាយវិការជាច្រើនលានប្រភេទ!