ហេតុអ្វីបានជា មូសចូលចិត្ត ខាំស្ត្រីមានផ្ទៃពោះម្លេះ?
រឿងនេះបើស្តាប់ទៅ ដូចជាគ្មានអ្វី គួរឲ្យភ្ញាក់ផ្អើលឡើយ។ មែនហើយ សម្រាប់ស្ត្រីមានផ្ទៃពោះ ឃើញថាមានការទាក់ទាញ ចំណាប់អារម្មណ៍ របស់មូសច្រើនជាងអ្នកដទៃ រហូតដល់ពីរដងឯណោះ។ យ៉ាងណាមិញ មានមនុស្សច្រើនណាស់ ដែលមានហ្សែន ពីកំណើតបញ្ជាក់ថា ទាក់ទាញមូសឲ្យមកខាំតែម្តង។
ខណៈពេលដែលមូស ភាគច្រើនគ្មានគ្រោះថ្នាក់ អ្វីទេនោះ អ្នកពិតជាមិនចង់ធ្លាក់ ក្នុងចំណីមូសដែរ ព្រោះតែមូសខ្លះខាំ អាចបង្កជាជំងឺដែរដូចជា ជំងឺហ្ស៊ីកា ជំងឺគ្រុនឈាម ឬជំងឺគ្រុនចាញ់ ជាដើម ដែលវាកើតឡើង ជាពិសេសសម្រាប់ស្ត្រី មានផ្ទៃពោះថែមទៀត។
ចំពោះមូលហេតុ តាមបែបវិទ្យាសាស្ត្រ ដែលបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះមានការទាក់ទាញ ចំណាប់អារម្មណ៍មូសនោះគឺថា រាងកាយពួកគេ បានបញ្ចេញសារធាតុជាច្រើន មកលើស្បែករបស់ពួកគេ ដែលវាមានលក្ខណៈ ទាកទាញវត្ត មានរបស់មូសខ្លាំង។
ការបែកញើស និងការឡើងកម្លៅ ក្នុងខ្លួនរបស់ស្ត្រីមានផ្ទៃពោះ ក៏ជាកត្តានាំឲ្យ មូសចូលចិត្តមកខាំដែរ។ ចំពោះក្លិននៃអាស៊ីតឡាក់ទិច ដែលចេញទៅក្នុងញើស និងកាបូនឌីអុកស៊ីត ដែលចេញតាមការ ដកដង្ហើមចេញ បូករួមនឹងកម្តៅព្រមទាំង សំណើមទៀតនោះ បង្កើតបានជាអាហារ ដ៏ល្អសម្រាប់មូសតែម្តង។ ស្ត្រីមានផ្ទៃពោះមានកម្តៅរាងកាយ ក្តៅល្មមដែលវាមាន អំណោយផលយ៉ាងល្អ បំផុតសម្រាប់សត្វមូសខាំ។
ទោះបីជាយ៉ាងណាក៏ដោយ មានហេតុផលច្រើនណាស់ ដែលស្ត្រីមានផ្ទៃពោះ គឺជាចំណីដ៏ឆ្ងាញ់ សម្រាប់សត្វមូសខាំ ប៉ុន្តែអ្នកត្រូវតែធ្វើយ៉ាងណា ចៀសឲ្យឆ្ងាយពីការខាំ របស់មូសក្នុងពេលមាន ផ្ទៃពោះឲ្យបានច្រើន៕
ប្រភព៖health