កន្លាតគឺជាប្រភេទសត្វល្អិតចង្រៃមួយ ដែលជានិច្ចជាកាល វាតែងតែមករំខានដំណេករបស់យើង។ ម្យ៉ាងទៀតវាតែងទៅលុកលុយម្ហូបអាហាររបស់យើង ហើយនៅពេលយើងហូបអាហារទាំងនោះចូលទៅក្នុងពោះ វាបង្កអោយយើងកើតជំងឺផ្សេងៗ ព្រោះតែបាក់តេរីឆ្លងតាមរយៈជើងដ៏គម្រករបស់វា។
តើលោកអ្នកស្អប់សត្វកន្លាតណាស់មែនទេ? តើអ្នកដឹងពីវិធីកំចាត់សត្វចង្រៃហើយ ឫនៅ? ចង់ដឹងពីវិធីកំចាត់ដ៏ងាយទេ?តោះទៅមើលវិធីចាប់កន្លាតទាំងអស់គ្នា៖
*គ្រឿងផ្សំសម្រាប់ចាប់កន្លាតរួមមានៈ ស្ករសរ ទឹកដោះគោខាប់ (ការ៉េមក៏បាន) និង ធុងក្រដាសតូចល្មម។
*វិធីធ្វើៈ
-យកធុងក្រដាសតូចល្មមដែលឈប់ប្រើការ
-លាបទឹកស្ករនិងទឹកដោះគោ (ដាក់លាបស្តើងៗតិចៗបានហើយជៀសវាងចំណាយច្រើន
_យកទៅដាក់កន្លែងណាដែលយើងគិតថាមានកន្លាតឆ្លងកាត់ច្រើន
_ទុកចោលមួយយប់ព្រឹកឡើងនិងឃើញកន្លាតវាលចូលទៅក្នុងធុងនោះជាច្រើនក្បាល៕