លុះត្រាតែបរទេសចូលមើលឬ ទើបយូធូបបានលុយលឿនមែនទេ


ទេ!…ការរកលុយតាមយូធូបវាមិនដូចអ្នកដទៃគិតឬថាឡើយ។ យូធូបជាបណ្ដាញសង្គមវីដេអូដ៏ធំបំផុតលើពិភពលោកហើយវាក៏ជាប្រព័ន្ធស្វែងរកឬ Search Engine លំដាប់ទី២ បន្ទាប់ពី Google.com។ ការរកលុយតាមយូធូបគឺសំដៅលើការធ្វើវីដេអូបង្ហោះដោយភ្ជាប់ការរកប្រាក់ឬ monetization លើឆានែលរបស់អ្នក ឬហៅថា YouTube Network។
តើអ្វីជា Monetization?
Monetization ជាមុខងារសម្រាប់រកកម្រៃតាមរយះការផ្សាយពាណិជ្ជកម្មលើវីដេអូរបស់អ្នក។ វាត្រូវបានភ្ជាប់ទៅការ Google Adsense ឬ ក្រុមហ៊ុនណាមួយដែលអ្នកបានស្នើសុំ។ ចំពោះមុខងារ monetization នេះគឺសម្រាប់កម្ពុជាគឺមិនទាន់មានទេតែសព្វថ្ងៃបងប្អូនដែលចូលចិត្តរកលុយតាមយូធូបតែងតែប្រើប្រទេសទី២សម្រាប់បើកវា ដូចជា អាមេរិក សិង្ហបុរី ថៃ កូរ៉េខាត្បូង និង ជប៉ុន ជាដើម។ ដើម្បីប្រើមុខងារនេះបាននៅកម្ពុជាលុះត្រាតែដូរទីតាំងប្រទេស។
តើអ្វីជា YouTube Network ?
មានមនុស្សជាច្រើនតែងយល់ច្រឡំថា YouTube Network ជា YouTube ដែលភ្ជាប់រកលុយតាមក្រុមហ៊ុនដទៃ ដែលគាត់សម្គាល់លើពាក្យថា Network ដែលមានន័យថា បណ្ដាញឬភ្នាក់ងាររកលុយ តែធាតុពិតទៅពួកគាត់យល់ច្រឡំទាំងស្រុងហើយ។ YouTube Network គឺជាបណ្ដាញផ្ទាល់ខ្លួនរបស់ YouTube តែម្ដងឬហៅថា YouTube Adsense ព្រោះវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Google។ ការបើកមុខងារកលុយតាម YouTube ផ្ទាល់ដោយប្រើ Adsense គេហៅថា YouTube Network។ សម្រាប់ក្រុមហ៊ុននានាដែលចុះឈ្មោះជាភ្នាក់ងាររកលុយតាម YouTube គេហៅថា Partner ឬ YouTube Partners។
តើអ្វីជា YouTube Partner(s)?
ហាសហា…សំណួរល្អនិងជាចម្លើយដ៏ល្អសម្រាប់ដោះស្រាយនូវការយល់ច្រឡំពីសំណាក់ប្រិយមិត្តកម្ពុជាផងដែរ។ YouTube Partner(s) ជាក្រុមហ៊ុនឬភ្នាក់ងារនានាដែលចុះឈ្មោះរកលុយតាមយូធូបដែរតែមានសិទ្ធិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងនិងទូទាត់លុយដល់អតិថិជនឬអ្នករកលុយតាមយូធូបតាមក្រុមហ៊ុនរបស់ខ្លួនដាច់ដោយឡែកពី YouTube Network។ ការទូទាត់លុយឬចែកភាគលាភគឺច្រើនតែមានភាគរយច្រើនជាងយូធូបចាប់ពី 60%-95% តាមក្រុមហ៊ុននីមួយៗផងដែរ។ ចំណែក YouTube Network វិញគឺចែកភាគលាភឬ Revenue Share ត្រឹមតែ 55% ប៉ុណ្ណោះសម្រាប់អ្នករកលុយជាមួយ។
តើ YouTube Network និង YouTube Partner (s) វេរលុយតាមណា?
YouTube Network វេរលុយតាម Western Union, Bank,Check លុយដែលវេរបានលុះត្រាតែរកលុយតាម 100$(Adsense ត្រូវតែ Verify Pin Code ទើបបើកបាន។ ចំណែក YouTube Partner(s) វិញគឺវេរតាម Paypal, Western Union, Bank, Payoneer លុយតែវេរបានចាំពី 1$សម្រាប់ Paypal (ក្រុមហ៊ុនខ្លះ20$ទើបវេរឲ្យ) សម្រាប់ Bank, Payoneer វេរបានលុយត្រាតែមានលុយ 50$ ឡើងទៅដោយអាស្រ័យតាមក្រុមហ៊ុននានា។
តើការរកលុយតាម YouTube ត្រូវកំណត់អាយុទេ?
បាទត្រូវណាស់! YouTube កំណត់អាយុ ១៨ឆ្នាំឡើងទើបឲ្យរកលុយបាន។ ការកំណត់គឺអាស្រ័យលើ Gmail ដែលអ្នកបានកំណត់ថ្ងៃខែឆ្នាំកំណើត។ បើអ្នកដាក់លើសអាយុរបស់អ្នកក៏បាន ឧ.អ្នកអាយុ១៧ឆ្នាំ តែចង់រលុយក៏ដាក់ដល់អាយុ ១៨ឆ្នាំជាការស្រេច។ ដាស់តឿន-មិនគួរបោកប្រាស់។
តើធ្វើបែបណាដើម្បីរកលុយបានយូរអង្វែងនិងត្រឹមត្រូវលើ YouTube?
ការរកលុយតាម YouTube វាមិនងាយស្រួលប៉ុន្មានឡើយសម្រាប់អ្នកថ្មីដំបូង តែបើអ្នកអត់ធ្មត់និងសិក្សាពីគោលការណ៍ឲ្យច្បាស់គឺអ្នកនឹងជោគជ័យបើកលុយពី YouTube រាល់ខែ។
តើធ្វើបែបណាដើម្បីរកលុយ YouTube?
ដើម្បីរកលុយពី YouTube បានគឺអ្នកត្រូវធ្វើវីដេអូថ្មី (original) មិនចម្លងពីអ្នកដទៃសូម្បីតែសំឡេង រូបភាព និង វីដេអូនានា។ ករណីលើកលែងខ្លះដូចជា សំឡេងតន្ត្រីដែលប្រើដោយសេរី (Free monetize Music) និង រូបភាព តែចំពោះវីដេអូគឺមិនសូវមានទេ។
តើធ្វើវីដេអូបែបណាទើបមានអ្នកមើល?
បញ្ហាជាច្រើនចោតឡើងលើសំណួរនេះ តែដំណោះស្រាយវិញគឺមានផលិតវីដេអូមានគុណភាពទាំងអត្ថន័យនិងវីដេអូ…។ ដើម្បីឲ្យវីដេអូរបស់អ្នកមានអ្នកចុចមើលច្រើនទោះបីមិនចែកបន្តទៅកាន់បណ្ដាញសង្គមក៏ដោយដោយគ្រាន់តែអនុវត្តតាមគោលការណ៍ទាំងនេះជាដាច់ខាត៖
១.សរសេរចំណងជើងវីដេអូដោយប្រើ Keyword។
២.ចំណងជើងវីដេអូពេលបង្ហោះលើយូធូបត្រូវប្រើឲ្យដូចចំណុចទី១។
៣.ការពណ៌នាឬ description ត្រូវប្រើ Keyword ដែលមានន័យដូចចំណងជើងវីដេអូ។
៤.ត្រូវដាក់ Keyword លើ Tag ដែលមានន័យស្រដៀងនឹងវីដេអូ។
៥.រាល់រូបភាព Thumbnail ត្រូវដាក់ចំណងជើងឲ្យដូចវីដេអូសម្រាប់ដាក់លើវីដេអូបន្ទាប់ពីបង្ហោះរួចមុននឹងចុច publish។
៦.ត្រូវដាក់វីដេអូតាមមុខងារឬផ្នែករបស់វាដូចជា តន្ត្រី បច្ចេកវិទ្យា វិធីសាស្ត្រ…។
គន្លឹះ-ត្រូវប្រើ Adwords Keyword Planner ឬ Long Tail Pro ដើម្បីរក Keyword ដែលល្អៗនិងថ្លៃសម្រាប់ដាក់ឲ្យត្រូវនឹងវីដេអូរបស់អ្នក។ រាល់វីដេអូរបស់អ្នកនឹងត្រូវបាន Rank ឡើងលឿនបើអ្នកធ្វើតាមចំណុចទាំង៦ខាងលើតែគួរចែករំលែកទៅកាន់បណ្ដាញសង្គមដូចជា Facebook, Twitter, Google Plus, Pinterest ឬ គេហទំព័រ (ប្លក់) របស់អ្នកដើម្បីបាន Backlink (តំណទាញចូលទៅកាន់វីដេអូរបស់អ្នក)
តើអ្វីជា Keyword?
Keyword ជាពាក្យសម្រាប់ស្វែងរកដែលមនុស្សគ្រប់គ្នាចូលចិត្តសរសេរឬសរសេរកាត់ៗតាមចិត្តចង់។ Keyword អាចមានន័យឬគ្មានន័យ។ Keyword លើវីដេអូគឺជាពាក្យមួយចំនួនដែលមានលើចំណងជើងវីដេអូ ដូចជា How to Create YouTube Channel ជាឃ្លាចំណងជើងដែលមាន Keyword នៅជាមួយគឺ How to, YouTube Channel ដែលវាតម្លៃលើការចុច CPC អាស្រ័យតាមទីតាំងប្រទេសឬអ្នកទស្សនាស្វែងរក។